ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគីមុននឹងអនុវត្តតាមសាលដីកា របស់តុលាការកំពូល ដែលនឹងត្រូវអនុវត្តនៅភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរសង្កាត់ដើមមាន និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។








