រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២ភូមិ

ខេត្តកណ្ដាល៖ បន្ទាប់ពីបញ្ចប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២ភូមិ សរុបចំនួន ៣ ០៩០ បណ្ណ ស្ថិតនៅភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ទោ មាន ភារ៉ុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្នំ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញពិនិត្យគម្រោងថវិកាគុណប្រយោជន៏ខេត្តកណ្តាល ឆ្នាំ២០២៥ ឆ្លងទៅកោះចំរើន ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក រួមមាន៖ ផ្លូវបេតុងអាមេ ប្រវែង ៣០០ម x ៨ម ស្ពាន ទំហំ ៥៤ម x ៨ម លូជ្រុងមុខកាត់ ២ម X ១២ម ស្ថាបនាដោយ៖ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ។

អត្ថបទទាក់ទង