រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចក្រុមការងារអនុគណៈកម្មាធិការប្រលងប្រណាំងទីក្រុងស្អាត ដើម្បីពិនិត្យ ពិភាក្សា លើការត្រៀមរៀបចំនីតិវិធី និងសូចនាករ សម្រាប់ការចូលរួមប្រឡងប្រណាំង ទីក្រុងស្អាត លើកទី៤

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចក្រុមការងារអនុគណៈកម្មាធិការប្រលងប្រណាំងទីក្រុងស្អាត ដើម្បីពិនិត្យ ពិភាក្សា លើការត្រៀមរៀបចំនីតិវិធី និងសូចនាករ សម្រាប់ការចូលរួមប្រឡងប្រណាំង ទីក្រុងស្អាត លើកទី៤ សុពលភាព ឆ្នាំ២០២៦-២០២៩ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ រដ្ឋបាលក្រុងអរិយក្សត្រ និងរដ្ឋបាលក្រុងសំពៅពូនផងដែរ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត៖ ក៏បានណែនាំដល់មន្ទីរជំនាញនីមួយៗ ត្រូវគាំទ្រដល់រដ្ឋបាលក្រុងនីមួយៗ និងជំរុញលើការងារ ក៏ដូចជាផែនការតាមវិស័យរបស់ខ្លួនអោយបានឆាប់រហ័ស ដើម្បីចូលរួមជួយដល់រដ្ឋបាលក្រុងនីមួយៗ និងរដ្ឋបាលក្រុងនីមួយៗ ត្រូវត្រៀមលក្ខណៈសហការជាមួយមន្ទីរ-អង្គភាពជំនាញ និងរៀបចំនីតិវិធី សូចនាករ សម្រាប់ការចូលរួមប្រឡងប្រណាំង ទីក្រុងស្អាត លើកទី៤ សុពលភាព ឆ្នាំ២០២៦-២០២៩ នាពេលខាងមុខនេះ។

អត្ថបទទាក់ទង