ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន K-SOUND ERA (CAMBODIA) CO., LTD. បង្កើតរោងចក្រ ផលិតនិងដំឡើងផលិតផលគ្រឿងអេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិកបន្ទាប់បន្សំ ស្ថិតនៅ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ២៧០នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៤៥០នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់។







