ខេត្តកណ្តាល៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសម្រាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ សក្តានុពល របស់ខេត្តក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។យោង៖ សេចក្តីសម្រេចលេខ ១០២ សសរ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ជួយគាំទ្រដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ របស់រដ្ឋបាលខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ ៕









