ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដល់គូភាគីពាក់ព័ន្ធ(ដើមបណ្តឹង និងចុងបណ្តឹង) មុននឹងអនុវត្តសាលដីកាសាលាដំបូងខេត្ត។ជាលទ្ធផល គូភាគី បានយល់ព្រមទទួលគោលនយោបាយឈ្នះ-ឈ្នះ ទាំងអស់គ្នា ដើម្បីបញ្ចប់វិវាទជាស្ថាពរ ។











