ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីគម្រោងពង្វាង និងរំដោះទឹកចេញពីរាជធានីភ្នំពេញ សម្រាប់ជំហាន៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកផងដែរ ។








