ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំស្បែកជើង ហេង លីឡាយ ហ្វែប្រ៊ីក អេកសេសឹរី ឯ.ក(HENG LILAI FABRIC ACCESSORY CO., LTD.) ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមចំនួន ១៦៣នាក់ ក្នុងនោះបរទេសចំនួន០៤ នាក់ និងពេលពេញសមត្ថភាព ចំនួន ២១៣ នាក់ ក្នុងនោះបរទេសចំនួន ០៥ នាក់។









