ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) និងរដ្ឋបាលខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ គោលបំណងក្នុងកិច្ចប្រជុំគឺ ទី១ធ្វើការជួបពិភាក្សាការងារ ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហការស្របតាមស្មារតីនៃ អនុស្សរណៈនៃការយោគយល់គ្នារវាង អ.ជ.ក. និង រដ្ឋបាលកណ្តាល សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើ ការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងមូលដ្ឋានខេត្តកណ្តាលទី២- សិក្សាអំពីតម្រូវការក្នុងផ្តល់នូវវគ្គបណ្តុះបណ្តាល ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ និងផ្នែកច្បាប់ពាក់ព័ន្ធ ទី៣- ពិភាក្សាអំពីការបញ្ជាបការយល់ដឹងអំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែទូលំទូលាយដល់អាជ្ញាមូលដ្ឋានថ្នាក់ភូមិឃុំ និងប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងខេត្តកណ្តាល៕









