ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារស្រង់ព័ត៌មានក្បាលដីដែលរងផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរសុ្រកស្អាង ស្រុកកោះធំ ក្រុងសំពៅពូន និងមន្ត្រីជំនាញផងដែរ។








