ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនៈភាពនៃការដ្ឋានសាងសង់ អគាររដ្ឋបាលសាលាខេត្តកណ្ដាលថ្មី ស្ថិតនៅទីតាំងចាស់ ក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។សូមបញ្ជាក់ថា៖ អគាររដ្ឋបាលខេត្តកណ្ដាល បានបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មាន ៧ជាន់ កម្ពស់ ៨៨ម៉ែត្រ(គិតដល់ចុងកំពូលបុស្បុក)។








