ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលវេនប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ នាឱកាសនោះ ឯកឧត្តមអភិបាលក៏បានឧបត្ថម្ភថវិកាជូនដល់កងរាជអាវុធហត្ថខេត្តកណ្ដាលចំនួន ៣០លានរៀលផងដែរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។



