រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការងារទូរស័ព្ទដៃ No Drug តាមប្រព័ន្ធអនឡាញ zoom ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ប្រធានគណៈកម្មការគ្រប់គ្រង App No Drug

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទូរស័ព្ទដៃ No Drug តាមប្រព័ន្ធអនឡាញ zoom ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ប្រធានគណៈកម្មការគ្រប់គ្រង App No Drug។សូមបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ APP No Drug មានកម្មវិធីជាច្រើនរួមមាន៖ ព័ត៌មានថ្មីៗទាក់ទងនឹងការប្រឆាំងគ្រឿងញៀន, ការកម្សាន្តដោយភ្ជាប់ជាមួយសារអប់រំ, មេរៀននិងចំណេះដឹង ប្រឡង, ទីតាំងមណ្ឌលស្តារសម្បទា និងមានកម្មវិធីសម្រាប់រាយការណ៍មកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ និងជូញដូរគ្រឿងញៀនគ្រប់ប្រភេទ ដោយរក្សាការសម្ងាត់។

អត្ថបទទាក់ទង