រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពីការជំរុញចលនាសម្អាតបរិស្ថានប្រកបដោយនិរន្តរភាព

++++++++++ខេត្តកណ្តាល៖មានប្រសាសន៍ក្នុងសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពីការជំរុញចលនាសម្អាតបរិស្ថានប្រកបដោយនិរន្តរភាព នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានបញ្ជាក់ថា៖សិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងជាពេលវេលាសមស្រប ដែលក្រសួងបរិស្ថាន បានចុះបើកវគ្គបណ្តុះបណ្តាល ពង្រឹងការងារដល់ក្រុមប្រឹក្សាឃុំ ព្រមទាំងបានជួយលើកទឹកចិត្តដល់ថ្នាក់ក្រោមជាតិ ឱ្យយល់ដឹង និងយកចិត្តទុកដាក់លើវិស័យបរិស្ថានបន្ថែមទៀត ។ ឯកឧត្តមបានបន្ថែមថា៖រដ្ឋបាលខេត្តកណ្តាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងព្រះសង្ឃ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក ទេ! « កម្ពុជាស្អាត ខ្មែរធ្វើបាន!» និង «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ដើម្បី “ភាពស្អាតលើដី " នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល ។ ជាក់ស្តែង ការអនុវត្តយុទ្ធនាការខាងលើនៅតាមសាលារៀន និងនៅតាមទីតាំងផ្សេងៗ សរុបមក ដល់ពេលនេះមានចំនួន ៦,៩១៦លើក សាលារៀនទាំងអស់គ្រប់កម្រិតសិក្សាបានចូលរួមក្នុងយុទ្ធនាការ (១០០%) និងមានការចូលរួមពីសិស្សានុសិស្ស ២,២៨៨,៦០៦ នាក់ លោកគ្រូ អ្នកគ្រូ ៧៣,៤៥៧ នាក់ ព្រះសង្ឃ ៨២៩ អង្គ ប្រជាពលរដ្ឋ/និយោជិក ១៩២,០៨០ នាក់ និងមន្ត្រីរាជការ/អាជ្ញាធរ ១៣,៤៤១ នាក់ សរុបរួមមានចំនួន ២,៥៦៨,៤១៣ អង្គ/នាក់ ។ ឯកឧត្តម បានគូសបញ្ជាក់ថា៖ ដោយឡែកការអនុវត្តយុទ្ធនាការ «ពន្លកបៃតង» ចាប់ពីដើមឆ្នាំ២០២៤ មកដល់ពេលនេះ មន្ទីរបរិស្ថានខេត្តកណ្តាល បានបណ្តុះកូនឈើចម្រុះប្រភេទសរុប ចំនួន ៥៤.៨២៥ ដើម និងបានប្រគេនចែកជូនកូនឈើដល់ព្រះសង្ឃ សាធារណៈជន យកទៅដាំនៅទីអារាម ទីសាធារណៈ និងដីឯកជន បានចំនួន ៣៥.០៦៨ ដើម ។ ឯកឧត្តម មានជំនឿជឿជាក់ និងក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ ពិសេសលោក លោកស្រី ក្រុមប្រឹក្សាឃុំ យកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលបានចំណេះដឹង យកទៅអនុវត្តក្នុងផែនការអភិវឌ្ឍន៍ ឃុំ-សង្កាត់របស់ខ្លួន ក្នុងបុព្វហេតុ បរិស្ថាន ពោលគឺរួមគ្នាកសាងសង្គមកម្ពុជា មួយប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព តាមរយៈការលើកកម្ពស់ និងបញ្ជាបយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ទៅក្នុងសកម្មភាពការងារក្នុងអង្គភាពរៀងៗខ្លួន៕

អត្ថបទទាក់ទង