ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើករណីសំណើរស្នើសុំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅស្រុកអង្គស្នួល ស្នើសុំដំឡើងផ្ទាំង ប៉ាណូថ្មីចំនួន ១ទីតាំង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុងអង្គស្នួល ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធផងដែរ។






