+++++++++++ ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធាន គ.ក.ស.ក ខេត្ត អញ្ជើញជាធិបតី ក្នុងពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយមានការចូលរួមពី លោក-លោកស្រី អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងអង្គការជាដៃគូរជាង ៤៤៧ នាក់។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សំដៅលើកកម្ពស់ការផ្តល់សេវាសង្គម គណនេយ្យភាពសង្គម និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ប្រកបដោយបរិយាប័ន្នសមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកលុបបំបាត់ភាពក្រីក្រ លើកកម្ពស់គុណភាពជីវិត របស់ប្រជា ពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ឯកឧត្តម ប្រាក់ សារ៉ាតបានបន្តថា៖ វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ មានសារៈសំខាន់ណាស់ ហើយនឹងផ្តល់ឱ្យយើងបានយល់ដឹងយ៉ាងច្បាស់នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមនានា ស្តីពីការអនុវត្តគណនេយ្យភាពសង្គមកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តគម្រោង ឱ្យទទួលបានជោគជ័យ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានវិស័យ សាធារណៈ អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល វិស័យ ឯកជន និងប្រជាពលរដ្ឋ ដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសកម្មភាពអភិវឌ្ឍន៍របស់ស្ថាប័ន និងអង្គភាពនីមួយៗប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។សូមបញ្ជាក់ដែរថា វេទិកានេះ មានគោលបំណងដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនៈភាព បញ្ហាប្រឈម ដំណោះស្រាយ និងការផ្តល់ឱកាសដល់អ្នកចូលរួមបានដកស្រង់បទពិសោធន៍ ផ្លាស់ប្តូរចំណេះដឹង ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការអនុវត្តយន្តការបណ្តាញ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដើម្បីសម្របសម្រួលនៃដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ខេត្តកណ្ដាល
- 64
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
- 64
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦
- 64
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក
- 64
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
- 64
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសូមចម្រើនពរស្នើសុំផ្ទេរដីស្រះរួមភូមិមួយកន្លែង
- 64
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
- 64
- ដោយ អ៊ុន ស្រីកែវ
-
វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ
- 64
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦
- 64
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល
- 64
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ
- 64
- ដោយ អ៊ុន ស្រីកែវ