រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អញ្ជើញចុះពិនិត្យទីតាំងដែលតែងតែរងការលិចដោយទឹកភ្លៀងក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក្នុងនោះដែរឯកឧត្ដមអភិបាលខេត្ត

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ ពេលមេឃកំពុងភ្លៀង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងដែលតែងតែរងការលិចដោយទឹកភ្លៀងក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក្នុងនោះដែរឯកឧត្ដមអភិបាលខេត្ត បានពិនិត្យការរដ្ឋានកំពុងសាសង់​លូ​ប្រអប់ ដែលប្រព័ន្ធលូដ៏សំខាន់ក្នុងការរំដោះទឹកភ្លៀង ពីក្រុងតាខ្មៅ តាមបណ្តោយផ្លូវលេខ១០៨ និងផ្លូវលេខ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។សូមបញ្ជាក់ផងដែរថា៖ ទោះបីលូប្រអប់ កសាងមិនទាន់ រួចរាល់ទាំងស្រុងក៏ដោយ កំរិតទឹកទន្លេនៅត្រឹមហ្នឹង ភ្លៀងថ្ងៃនេះ ក្រុងតាខ្មៅមិនលិចទឹកទេ។

អត្ថបទទាក់ទង