ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនៈភាពនៃការសាងសង់អគារសាលាខេតត្តកណ្ដាលថ្មី ដែលមានទីតាំងស្ថិតនៅភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។











