ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកណ្ដាល បានអនុវត្តកិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោក-លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត និងលោក-លោកស្រីជានាយក នាយករងទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តផងដែរ។








