រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើត រោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ របស់ក្រុមហ៊ុន (SHI HAO HANDBAG CO., LTD.)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើត រោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ របស់ក្រុមហ៊ុន (SHI HAO HANDBAG CO., LTD.) ដែលមានទីស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរ មន្ទីរពាក់ព័ន្ធ និង មន្ត្រីជំនាញផងដែរ។សូមបញ្ចាក់ថា៖ រោងចក្រនេះ ពេលពេញសមត្ថភាពត្រូវការកម្លាំងពលកម្មសរុប ៣០៤០កន្លែង ដោយពេលចាប់ផ្ដើមត្រូវការកម្លាំងពលកម្ម អ្នកគ្រប់គ្រង, វិស្វករ, អ្នកបច្ចេកទេស, ទីប្រឹក្សា, បុគ្គលិកការិយាល័យ, បុគ្គលិកជំនាញ និងបុគ្គលិកគ្មានជំនាញ ចំនួន២៦៦០នាក់ នៅពេលពេញសមត្ថភាពកម្លាំងពលកម្មសរុប ៣០៤០នាក់បន្ថែមទៀត។

អត្ថបទទាក់ទង