ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិត និងដំឡើងគ្រឿងអេឡិចត្រូនិក របស់ក្រុមហ៊ុន (WEIDE (CAMBODIA) INTELLIGENCE TECHNOLOGY CO., LTD.) ដែលមានទីស្ថិតនៅសួនឧស្សាហកម្ម សមានា នវានុវត្តន៍ និងបច្ចេកវិទ្យា អាគារ ឧស្សាហកម្ម និងពាណិជ្ជកម្ម A1 ជាន់ទី 1-6 ផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរ មន្ទីរពាក់ព័ន្ធ និង មន្ត្រីជំនាញផងដែរ។សូមបញ្ចាក់ថា៖ រោងចក្រនេះ ពេលពេញសមត្ថភាពត្រូវការកម្លាំងពលកម្មសរុប៤៥០កន្លែង ដោយពេលចាប់ផ្ដើមត្រូវការកម្លាំងពលកម្ម អ្នកគ្រប់គ្រង, វិស្វករ, អ្នកបច្ចេកទេស, ទីប្រឹក្សា, បុគ្គលិកការិយាល័យ, បុគ្គលិកជំនាញ និងបុគ្គលិកគ្មានជំនាញ ចំនួន១៧០នាក់ នៅពេលពេញសមត្ថភាពកម្លាំងពលកម្មសរុប៤៥០នាក់បន្ថែមទៀត។









