រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិនិត្យ ពិភាក្សា ករណីប្រជាពលរដ្ឋចំនួន ០២គ្រួសារ ពាក់ព័ន្ធនឹងគម្រោង ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ

ខេត្តកណ្ដាល៖រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ចាន់ ធន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ករណីប្រជាពលរដ្ឋចំនួន ០២គ្រួសារ ពាក់ព័ន្ធនឹងគម្រោង ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក លោកមេភូមិ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ដែរថាក្នុងកិច្ចប្រជុំនេះដែរក្រោមការសម្របសម្រួលរបស់ឯកឧត្តមប្រធានអង្គប្រជុំ ដោយភាគីមួយគ្រួសារព្រមទទួលយកសំណងដោះស្រាយបញ្ចប់ និងមួយគ្រួសារទៀតមិនទាន់ឯកភាពទទួលយកសំណងបញ្ចប់នឹងឡើយ។

អត្ថបទទាក់ទង