រដ្ឋបាលខេត្តកណ្តាល បានទទួលអំណោយពី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រួមមាន៖ ទឹកសុទ្ធ ១០កេស មីជាតិ ១០កេស ឆៃប៉ូវ ១០គ.ក្រ សៀង ១៤៤ដប និងថវិកាចំនួន ២លានរៀល ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបានការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។រដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណ ប្រសិទ្ធពរបវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។



