ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចដើម្បីចូលរួមអនុវត្តដោយ បង្ខំតាមសាលដីការលេខ ១០៥«ឋ»ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ របស់តុលាការកំពូល ដែលនឹងត្រូវចុះអនុវត្តនៅភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ពាន់ និង មន្ត្រីជំនាញផងដែរ។










