រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ត្រួតពិនិត្យ ស្ថានភាព វឌ្ឍនភាព នៃ​ការរៀបចំ​វេ​ទិ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីសម្ពោធ​ប៉ុស្តិ៍​សុខភាព សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី​-ព្រះករុណា​ព្រះមហាក្សត្រ សីហ​មុនី ស្ថិតនៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​

  • 519
  • ដោយ Admin

រសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ត្រួតពិនិត្យ ស្ថានភាព វឌ្ឍនភាព នៃការរៀបចំវេទិការប្រារព្ធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅវត្តព្រះឥន្ទ សាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលព្រះរាជពិធីនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង។

អត្ថបទទាក់ទង