ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរ ខេត្តកណ្តាលទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+ ប្រកបទៅដោយភាពអធិកអធម និងជាកិត្តិយស ជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសរដ្ឋបាលខេត្តកណ្ដាលទាំងមូល ក៏ដូចជាការលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត(PWG)។ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្តកណ្ដាល ទីចាត់ការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ព្រមទាំងកងកម្លាំងទាំងបីផងដែរ។ សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះធ្វើឡើងនៅទីតាំងច្រមុះជ្រូកមាត់ទន្លេក្រុងតាខ្មៅ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។











