រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ត្រៀមរៀបចំការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វា និងសមិទ្ធផលនានា

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងមន្រ្តីជំនាញផងដែរ។

អត្ថបទទាក់ទង