ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបសម្តែងការគួរសម និងស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន MMI Asia Pte Ltd. ទាក់ទងនឹងកម្មវិធីពិព័រណ៍ EXPO REAL Asia Pacific 2026 នៅឯប្រទេសសិង្ហបុរី ដែលកិច្ចប្រជុំនេះក៏មានអញ្ជើញចូលរួមផងដែរពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នៅមន្ត្រីពាក់ព័ន្ធ។សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍ EXPO REAL Asia Pacific 2026 នៅប្រទេសសិង្ហបុរី គឺនឹងចាប់ផ្តើមរៀបចំពីថ្ងៃទី១៥-១៧ ខែមិថុនា ឆ្នាំ២០២៦ ។








