ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអមដំណើរជាមួយក្រុមការងារអន្តរក្រសួង ចុះពិនិត្យទីតាំង នៃគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី ២ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ភូមិព្រែកតាហ៊ីង ក្នុងស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ព្រមទាំងកងកម្លាំងទាំងបីផងដែរ។





