ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលបានអញ្ជើញប្រជុំពិនិត្យ ពិភាក្សា និងចុះពិនិត្យទីតាំងជាក់ស្តែង ករណីសំណើសុំខួងកាត់ ទទឹងផ្លូវ និងដាំបង្គោលអគ្គិសនីត្រង់កំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥ ស្ថិតនៅភូមិសំរោងក្មែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរស្រុក ព្រមទាំងតំណាងក្រុមហ៊ុនផងដែរ។











