ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសាលាបឋមសិក្សាជ័យឧត្ដម ស្ថិតនៅវត្តជ័យឧត្ដម ស្រុកកៀនស្វាយ ខេត្តកណ្ដាល។សូមបញ្ជាក់ផងដែរថា៖ អគារសិក្សា១ខ្នងនេះមានកម្ពស់២ជាន់ ស្មើ១៦បន្ទប់ បណ្ដោយ ៧៣ម៉ែត្រ និងទទឹង១០ម៉ែត្រ សាលាបឋមសិក្សាជ័យឧត្ដម មានសិស្សសរុបចំនួន៥២០នាក់ ដោយមានការជួយឧបត្ថម្ភការសាងសង់ដោយព្រះចៅអធិការវត្តជ័យឧត្ដម។














