រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិភាក្សា ដើម្បីកំណត់គោលការណ៍ នៃការប្រើប្រាស់ដីចំណីផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ដើម្បីកំណត់គោលការណ៍ នៃការប្រើប្រាស់ដីចំណីផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះមន្ទីរជំនាញ បានធ្វើការពិភាក្សារកដំណោះស្រាយ ក្នុងការធ្វើអាជីវកម្មលើទីតាំងនៃស្លាកផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបង្កការលំបាកដល់អ្នកដំណើរ ជួនពេលខ្លះបង្កជាហានិភ័យគ្រោះថ្នាក់ទៀតផង។

អត្ថបទទាក់ទង