ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ចុះពិនិត្យការឈូសឆាយ កាយព្រំដីចំនួន ០៣ទីតាំង ទំហំ ៣៤៣៣ហិកតា ស្ថិតនៅភូមិសាស្ត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម (បច្ចុប្បន្នក្រុងអរិយក្សត្រ) ដែលក្រុមហ៊ុន ឃុន សៀ អ៉ីមផត អិចផត ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ ១០៧៦ សជណ ចុះថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋបាលក្រុងអរិយក្សត្រ កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕







