ខេត្តកណ្តាល៖ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តកណ្តាល គ.ក.ស.ក នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ ក្រោមអធិបតី លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្ត ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះ បានផ្តោតលើការអនុវត្ត ផែនការ និងកិច្ចការពារកុមារខេត្តរួមមាន ការផ្តល់សេវាកិច្ចការពារកុមារ ការធ្វើសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់ មន្រ្តីក្រុង ស្រុក ការទប់ស្កាត់ការបែកចេញកុមារពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាបីប្រភេទ (ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ) ។ លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត បានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសសមាជិក គ.ក.ស.ក ខេត្ត ត្រូវដោះស្រាយរាល់បញ្ហាស្ត្រី និងកុមារដែលបានដាក់ចេញក្នុងកិច្ចប្រជុំ និងផែនការ។











