++++++++ខេត្តកណ្ដាល៖ នាសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ។ដោយបានការអញ្ជើញចូលរួមពីលោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីជំនាញផងដែរ។ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តផ្តល់ ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បី៖ចូលរួមការពារដំណើរការរៀបចំការបោះឆ្នោតខាងលើ ឲ្យដំណើរការស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗ និងប្រកបដោយជោគជ័យ ទន្ទឹមនេះត្រូវផ្សារភ្ជាប់ និងជំរុញការអនុវត្តន៍ឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ឯកឧត្តមមានប្រសាសន៍ថា៖អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលទទួលខុសត្រូវលើវិស័យការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀតរបស់រាជរដ្ឋាភិបាល ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្រុមប្រឹក្សាឃុំសង្កាត់ (កបឃ.ស) ព្រមទាំង គណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ។ឯកឧត្តមអភិបាលរងខេត្តបន្តថា៖ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋានឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្ត ឬ/និងឲ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតមួយចំនួន។ -ផ្អែកតាមសំណូមពរចាំបាច់របស់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ កម្លាំងការពារ សន្តិសុខបោះឆ្នោតទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខ រក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ទូទៅ ព្រមទាំង ការពារសុវត្ថិភាព សម្ភារ បរិក្ខារ ឧបករណ៍បោះឆ្នោត និងគ្រឿងសង្ហារឹមដែលបម្រើឲ្យការងារបោះឆ្នោតទាំងអស់ឲ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន និងសុវត្ថិភាព។