រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារចុះធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាអនុវត្ត ប៊ុន រ៉ានី ហ៊ុន សែន ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារចុះធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាអនុវត្ត ប៊ុន រ៉ានី ហ៊ុន សែន ក្រុងតាខ្មៅ ដើម្បីពិនិត្យវឌ្ឍនភាពការងារអប់រំ និងចង់កែលម្អសាលាបឋមសិក្សានេះ ឱ្យក្លាយជាស្តង់ដាសាលារៀនគំរូនាពេលអនាគត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូផងដែរ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកូនសរសើរ និងវាតម្លៃខ្ពស់ដល់គណ:គ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្សទទួលបានលទ្ធផលល្អ មានកំណើនសិស្សានុសិស្សច្រើន មានបរិស្ថានស្អាត ការបង្រៀនល្អ មានបណ្ណាល័យ ជាពិសេសមានលក្ខខណ្ឌគ្រប់គ្រាន់ អាចក្លាយជាស្តង់ដាសាលារៀនគំរូនាពេលអនាគតបាន។ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ សាលាត្រូវបន្តកែលម្អថែមទៀត ត្រូវជំរុញការអានរបស់សិស្សក្នុងបណ្ណាល័យ ខិតខំបង្រៀនបំប៉នថែមទៀតដល់ សិស្សានុសិស្ស ពីព្រោះនៅចុងឆ្នាំនេះ ក្រសួងនិងចុះវាយតម្លៃម្តងទៀត។

អត្ថបទទាក់ទង