រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯក ឡាំង

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯក ឡាំង ត្រូវជាម្ដាយ របស់ លោកជំទាវ ហែម ចាន់លី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩២ឆ្នាំវេលាម៉ោង៧:០០នាទីព្រឹក ដោយជរាពាធ។មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯក ឡាំង គឺជាការបាត់បង់នូវ ជីដូនមួយរូបដែលបានចំណាយពេលវេលារហូតដល់មួយជីវិតក្នុងការគ្រប់គ្រងថែរក្សា ចិញ្ចឹមបីបាច់ សមាជិកក្រុមគ្រួសារ និងអប់រំទូន្មានប្រៀនប្រដៅ ឧបត្ថម្ភ លើកទឹកចិត្តឱ្យកូនចៅរៀនសូត្របានល្អប្រពៃរហូតដល់ថ្ងៃអវសាន្តជីវិត។ក្នុងឱកាសដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងទាំងបី មន្រ្តីរាជការទាំងអស់ នៃរដ្ឋបាលខេត្តកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យបំផុត ជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍តរៀងទៅ។

អត្ថបទទាក់ទង