រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការស្រាវជ្រាវ ដោះស្រាយ ករណីវិវាទដីធ្លី និងការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ នៅក្នុងភូមិសាស្ត្រ

ខេត្តកណ្ដាល៖ នារសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការស្រាវជ្រាវ ដោះស្រាយ ករណីវិវាទដីធ្លី និងការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តបានដាក់ចេញនូវយុទ្ធនាការដោះស្រាយករណីវិវាទដីធ្លីជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល តាមគោលនយោបាយឈ្នះ ឈ្នះ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។ ជំរាបជូនផងដែរថា៖ ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តកណ្តាល បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋបាន យ៉ាងល្អ ប្រសើរ ដែលក្រសួងមហាផ្ទៃ បានវាយតម្លៃជាខេត្តដែលបានដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋទទួលបានចំណាត់លេខ១ នៅទូទាំងប្រទេស និងមានការកោតសរសើរយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកណ្តាលទាំងមូល៕

អត្ថបទទាក់ទង