ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវប្រវែង ១០៨០ ម៉ែត្រ ឆ្លងកាត់០៣ភូមិ រួមមាន ភូមិដើមឫស្ស ភូមិ សាម៉រ និងភូមិសាទែន ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ការសាងសង់ផ្លូវនេះ ត្រូវបានទទួលការសាងសង់ដោយក្រុមហ៊ុន ភ្នំពេញ អេស អ៉ីហ្សិត២.ឯ.ក ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ គមនាគមន៍ ជាបណ្ដាញសរសៃឈាម និងជាចលករមួយដ៏សំខាន់ សម្រាប់បម្រើឱ្យដំណើរ ការប្រកបអាជីវកម្ម និងមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មានផ្លូវ មានក្ដីសង្ឃឹម មានការរីកចម្រើន និងកិច្ចអភិវឌ្ឍ រួមទាំងកាត់បន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/281136922_341848251456857_8296726214758798475_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/289588604_341963134778702_5150935079904372012_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/289607276_341962791445403_5692803049894100431_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/289676350_341963224778693_7302689636542773267_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/289609051_341963378112011_6806578742700627096_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/289708342_341963461445336_7890897676873597554_n-1024x683.jpg)