++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកអភិបាលស្រុកកៀនស្វាយ ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីផងដែរ។ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការណែនាំដល់កងកម្លាំង និងអ្នកពាក់ព័ន្ធត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ត្រូវរៀបចំទីតាំង និងក្រុមគ្រូពេទ្យអោយបានល្អប្រសើរសំដៅធ្វើយ៉ាងណាអោយការអនុវត្តការងារចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយភាពរលូន និងមានភាពល្អប្រសើរ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/287954586_341810081460674_8247447974240624901_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/288834895_341848194790196_3703392206637682720_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/281136922_341848251456857_8296726214758798475_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/288870347_341848468123502_9051482034011885441_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/288467732_341848314790184_8990290467665356996_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/287998466_341848528123496_7318115621177648395_n-1024x683.jpg)