រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែក២០២១-២០៣០

++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តកណ្តាលបានរៀបចំសិក្ខាសាលាថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែក២០២១-២០៣០ក្រោមអធិបតីឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល សិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់រួមមានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ក្នុងគោលបំណងផ្តល់ដល់មូលដ្ឋានសុខាភិបាលទាំងនោះ នូវឧបករណ៍គ្រប់ជ្រុងជ្រោយក្នុងការផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសុខភាពភ្នែក និងសម្របសម្រួលការរៀបចំផែនការការអនុវត្តកម្មវិធីសុខភាពភ្នែកប្រកបដោយគុណភាព ប្រសិទ្ឌភាព និងនិរន្តភាព ដោយមានកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ អង្គការជាដៃគូរ និងរួមទាំងសហគមន៍ផងដែរ។

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ដើម្បីសម្រេចជោគជ័យក្នុងកិច្ចអភិវឌ្ឍន៏វិស័យសុខាភិបាល ស្របទៅតាមចក្ខុវិស័យទូលំទូលាយ និងយូរអង្វែងរបស់ក្រសួងសុខាភិបាល ឯកឧត្តមបានស្នើដល់មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត យើងទាំងអស់គ្នាត្រូវបន្តការខិតខំប្រឹងប្រែងទាំងបច្ចេកទេស ជំនាញវិជ្ជាជីវៈចូលរួមលើកស្ទួយការងារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង និងគុណភាពវិស័យសុខាភិបាលក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ “ការព្យាបាលប្រកបដោយ គុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព" ដែលជាគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបន្តទៀត ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរឡើង ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានអំពាវនាវដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិទាំងអស់ សូមបន្តជួយគាំទ្រដល់ការអនុវត្តន៏សកម្មភាពផ្តល់សេវាសុខភាពរបស់មន្ត្រីសុខាភិបាលនៅខេត្តកណ្តាលជាបន្តទៀត ដើម្បីមានលទ្ឋភាពបំពេញភារៈកិច្ចក្នុងមុខវិជ្ជាជីវៈឱ្យកាន់តែទទួលបានជោគជ័យទ្វេរឡើងបន្ថែមទៀត ពិសេសក្នុងសកម្មភាពអនុវត្តកាត់បន្ថយភាពពិការភ្នែកដែលអាចជៀសវាងបាននៅខេត្តកណ្តាល ។ ឯកឧត្តមបានវាយតំលៃខ្ពស់ចំពោះលទ្ឋផលស្នាដៃការងាររបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងការផ្តល់សេវាសុខាភិបាលកន្លងមក គឺពិតជាកើតឡើងពីការខិតខំប្រឹងប្រែងពុះពាររាល់ការលំបាកក្នុងការបំពេញ ភារៈកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋយើង ពិសេសក្នុងសកម្មភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល និងការព្យាបាលជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូពេទ្យ គឺជាមន្ត្រីអាវសជួរមុខដ៏មុតស្រួចរហូតទទួលបានជោគជ័យគួរជាទីមោទនៈ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយ ឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានពីក្រសួងសុខាភិបាលកម្មវិធីជាតិសុខភាពភ្នែក ដៃគូអភិ វឌ្ឈន៏ អង្គការក្រៅរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័ន និងវិស័យពាក់ពន្ធ័នានា ក្នុងសកម្មភាពសុខាភិបាលនៅខេត្តកណ្តាល។

អត្ថបទទាក់ទង