រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមការងារអង្គការ JICA ជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកណ្តាល ស្តីពីគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីសម្រួលដល់រាជធានីភ្នំពេញ

++++++ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹងនាំ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយ ក្រុមការងារអង្គការ JICA ដើម្បីទទួលបានព័ត៌មាន និងទិន្នន័យថ្មីៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល សម្រាប់ការសិក្សាលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញឱ្យមានភាពប្រសើរឡើង។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នុត ពុធដារ៉ា បានថ្លែងនូវការគាំទ្រលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញរបស់ អង្គការ JICA ពីព្រោះ ខេត្តកណ្តាល និងរាជធានីភ្នំពេញគឺជាអ្នកដែលរងផលប៉ះពាល់ជនលិចដូចគ្នា នៅពេលដែលមានទឹកជំនន់ និងភ្លៀងធំៗធ្លាក់មកម្តងៗ គម្រោងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបញ្ជៀសនូវការជនលិចផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ឯកឧត្តមបានជំរុញ ដល់មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ត្រូវផ្តល់កិច្ចសហការល្អជាមួយក្រុមការងារអង្គការ JICA ជាប់ជាប្រចាំ ជាពិសេសត្រូវផ្តល់នូវរាល់ទិន្នន័យផ្សេងៗ ដែលក្រុមការងារចង់បាន សំដៅជួយធ្វើឱ្យគម្រោងខាងលើទទួលបានលទ្ធផលល្អ។សូមជម្រាបថា ជាជំហានដំបូង រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមសិក្សាគម្រោង JICA បាននិងកំពុងសិក្សាពិនិត្យ ពីលទ្ធភាពក្នុងការអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញឱ្យកាន់តែទូលំទូលាយ និងមានភាពប្រសើរឡើង ឱ្យបានរួចរាល់ជាមុនសិន មុននឹងបន្តអនុវត្តគម្រោងជាបន្តបន្ទាប់ទៀត ក្នុងការធ្វើការកែលម្អប្រព័ន្ធប្រឡាយលូ និងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ។

អត្ថបទទាក់ទង