ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារខេត្ត ស្រុក ឃុំ និងសហការណ៍ជាមួយមន្ទីរ អង្គភាពជំនាញ បានចុះសម្របសម្រួលនិងដោះស្រាយទំនាស់ដីធ្លី ដែលមានទំហំ៦៧១៦ ម៉ែត្រការ៉េ រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះវាស់វែងដល់ទីតាំងផ្ទាល់ ដើម្បីកំណត់តាមទំហំដីក្នុងបណ្ណកម្មសិទ្ធិរបស់ម្ចាស់ទំនាស់ផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/284269400_324829833158699_5952555160402674595_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/284341291_324829766492039_7038425727497781866_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/284361855_324829193158763_493549511952275067_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/284615692_324829569825392_5105949538638944383_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/80568826_320059656969050_86221402639126260_n-9-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/284301664_324830946491921_7976915147120936796_n-1024x683.jpg)