ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឌុល គឿន បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:១២នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេកនេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្ដម គង់ សោភ័ណ្ឌ រួមជាមួយប្រតិភូរដ្ឋបាលខេត្តកណ្ដាល សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ដល់ក្រុមគ្រួសារ និងសូមលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ឌុល គឿន សូមឱ្យបានយោនយោគ និងចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/282277493_318744037100612_4812419337952508643_n-2.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/281932445_318906777084338_1811070289241439486_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/281953293_318907143750968_1002464785439571699_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/281988820_318906863750996_6186725035256605576_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/282045009_318906920417657_8414701558590480159_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/281988820_318906863750996_6186725035256605576_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/282006138_318906893750993_4591158877632160008_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/282236695_318907097084306_903908675231699121_n.jpg)