សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ បានដឹកនាំប្រតិភូសង្ឃ អាចារ្យ និងសីលវន្ត សីលវតី ដោយមានការចូលរួមពីលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ និងមន្ត្រីរាជការសាលាស្រុក បានដង្ហែគ្រឿងសក្ការ បូជាឡើងលើភ្នំព្រះរាជទ្រព្យ ដង្ហែ៣ជុំ ព្រះសក្យមុនីចេតិយ ដើម្បីថ្វាយគ្រឿងសក្ការបូជា ចំពោះព្រះរតនត្រ័យ ក្នុងឱកាសពិធីបុណ្យវិសាខបូជា នាវេលាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២។