រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

នាឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់៦៩ យាងចូល ៧០ព្រះវស្សា ទូលព្រះបង្គំ តាងនាមក្រុមប្រឹក្សាខេត្តកណ្តាល គណៈអភិបាលខេត្ត

នាឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់៦៩ យាងចូល ៧០ព្រះវស្សា ទូលព្រះបង្គំ តាងនាមក្រុមប្រឹក្សាខេត្តកណ្តាល គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ និងប្រជានុរាស្រ្តទូទាំងខេត្តកណ្តាល សូមព្រះបរមរាជានុញ្ញាត លំឱនកាយវិចារចិត្ត សម្តែងនូវគារវកិច្ចប្រកបដោយមនោសញ្ចេតនា និងទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមព្រះរាជានុញ្ញាតលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីថែរក្សាព្រះបរមរាជសម្បត្តិ និងគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទទាក់ទង