រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់សម្ភារៈ ពិសោធន៍ (Testing kits) និងការវិភាកគុណភាពបខ្លែ និងផ្លែឈើ”

ខេត្តកណ្ដាល៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់មន្ត្រីជំនាញវិភាគគុណភាពបន្លែ និងផ្លែឈើ ចំនួន២៤ ខេត្ត ត្រូវយកចិត្តទុកដាក់ ធ្វើតេស្តរកសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ផ្លែឈើក្នុងដំណើរការវិភាគគុណភាពបន្លែ និងផ្លែឈើ និងត្រូវវាយតម្លៃប្រកបដោយវិជ្ជាជីវៈ។ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់សម្ភារៈ ពិសោធន៍ (Testing kits) និងការវិភាកគុណភាពបខ្លែ និងផ្លែឈើ” នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និង ចែកចាយបន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ។ឯកឧត្តមបណ្ឌិត បន្តថា៖ ការធ្វើតេស្តរកសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ផ្លែឈើ និងការវិភាគគុណភាពបន្លែ និងផ្លែឈើ គឺពិតជាមានសារៈសំខាន់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ហើយយើងទាំងអស់គ្នាត្រូវធ្វើ ប្រកបដោយវិជ្ជាជីវៈ និងប្រកបទៅដោយកិត្តិយស។ឯកឧត្តមបណ្ឌិត បន្ថែមថា៖ នៅពេលយើងទាំងអស់គ្នា បរិភោគនូវចំណីអាហារមិនល្អ បរិភោគចំណីអាហារដែលគ្មានអាហាររូប្ថម្ភ ធ្វើឱ្យប៉ះពាល់នូវសុខភាពរបស់យើងទាំងអស់គ្នា ដូចជាស្គមស្គាំង មិនលូតលាស់ ប្រាជ្ញាស្មារតីមិនល្អ ធ្វើឱ្យយើងមិនអាចកសាងជីវភាពគ្រួសារបានល្អ នៅពេលដែលយើងចាស់ទៅ ប្រឈមនឹងជំងឺផ្សេងៗជាច្រើន ហើយនៅពេលដែលយើងបរិភោគនៅ ចំណីអាហារដែលមានអាហាររូបត្ថម្ភ ធ្វើឱ្យយើងមានសុខភាពល្អ ប្រាជ្ញាស្មារតីពូកែ ធ្វើឱ្យប្រទេសជាតិរបស់យើងមានធនធានល្អជាច្រើនក្នុងការអភិវឌ្ឍប្រទេសផងដែរ។លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធីASPIREប្រចាំខេត្តកណ្ដាល បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង គាំទ្រខ្សែច្រវ៉ាក់ផលលិតកម្មបន្លែសុវត្ថិភាព បង្កើននូវជំនឿទុកចិត្ត ពីផលិតករ ក្រុមហ៊ុនប្រមូលទិញ និងធានាសុវត្ថិភាពជូនអតិថិជន និងអ្នកបរិភោគផងដែរ។លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះបែងចែកជា ៣វគ្គ មានសិក្ខាកាមមកពីខេត្តចំនួន ២៤ រួមមាន៖ ខេត្តព្រះសីហនុ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ តាកែវ កែប កំពត ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កំពង់ធំ និងខេត្តកណ្ដាល។

អត្ថបទទាក់ទង