ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងប្រមាណ ២០០០ម៉ែត្រ ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល។មានប្រសាសន៍ នាឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុងនេះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងដែរថា ផ្លូវនេះមានប្រវែងប្រមាណ ២០០០ ម៉ែត្រ ទទឹង ៩ម៉ែត្រ និងកម្រាស់២តឹក។ ការសាងសង់ផ្លូវនេះ ចាប់ពីអរិយក្សត្រ រហូតដល់ស្ពានស្វាយជ្រុំ ដែលបានសាងសង់បានប្រមាណជាង ៩០ ភាគរយ ហើយគ្រោងដាក់សម្ភោធអោយប្រើប្រាស់នាដើមខែឧសភាខាងមុខនេះ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាពផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279283864_304803135161369_5361531546293521933_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279338067_304803495161333_3718935951986849677_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279371744_304803081828041_3591383665908876548_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279381652_304803808494635_7982490429959294975_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279381652_304803808494635_7982490429959294975_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279382389_304803168494699_3726581285411567143_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279406076_304803561827993_4406922377139806548_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279418709_304803861827963_687783429007055377_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279474676_304717768503239_576895573070635707_n-1.jpg)