រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមតាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមតាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ និងក្រុមការងារបានចុះដល់លំនៅដ្ឋានគ្រួសារដែលជាជនពិកា គ្រួសារមានផ្ទៃពោៈ គ្រួសារគរថ្លង់ មានចំនួន ៥ គ្រួសារស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានចែកស្បៀងរួមមាន៖(អង្ករ,ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ)ចែករទេៈរុញដល់គ្រួសារដែលជាជនពិកា និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ។ក្នុងឱកាសនេះផងដែរ ឯកឧត្តម តាំង ម៉េងលាន បានលើកឡើងថា នេះជាអំណោយបន្តិចបន្តួចមិនអាចផ្គត់ផ្គង់ជីវភាពបងប្អូនបានរហូតនោះទេ នេះគ្រាន់តែជាការចែករំលែក សម្រាប់ដោះស្រាយបញ្ហាមួយរយៈពេលប៉ុណ្ណោះ ទន្ទឹមនឹងនោះ ឯកឧត្តម បានអំពាវនាវសូមអោយ​ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាព អនាម័យ​ខ្លួនប្រាណ ត្រូវលាងដៃនឹងសាប៊ូឱ្យបានស្អាត មុននឹងទទួលទានអាហារ និងត្រូវគោរពតាមគោលការណ៍របស់ជារាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩អោយបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង