ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្រប សម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការ ងាររបស់រដ្ឋបាលក្រុង ស្រុកទាំង១១ ក្នុងការគ្រប់ គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្ត កណ្តាល នារសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់អាជ្ញធរគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការណ៍អោយបានម៉ឹងម៉ាត់ចំពោះជនណាដែលបោះសំរាមចោលពាសវាល ពាសកាល មិនស្តាប់តាមការណែនាំរបស់អជ្ញាធរ ព្រោះថាសំរាមសំណល់រឹង រាវនៅតែមានតាមដងផ្លូវធ្វេីអោយបាត់បង់សោភណ័ភាព ប៉ះពាល់ដល់បរិស្ថាន ពិសេសអនាមយ័ចំពោះសុខភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។ ឯកឧត្តមបានបន្តថា៖ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន អនាម័យសោភ័ណភាពទីក្រុងទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមសំណល់រឹងបានត្រឹមត្រូវ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋក្នុងការថែរក្សា អនាម័យការរស់នៅប្រកបដោយអនាម័យ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ រដ្ឋបាលក្រុង ស្រុកនីមួយៗ ត្រូវយកចិត្តទុកដាក់ អនុវត្តការងារសំខាន់ៗដូចជា៖ ត្រូវចាត់ចែងរៀបចំ និងត្រួតពិនិត្យលើការផ្តល់សេវាប្រមូលសំរាម សំណល់រឹង អោយមានវិសាលភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវត្រួតពិនិត្យ និងតាមដានជាប្រចាំនូវការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាម និងដឹកជញ្ជូនសំរាម ឬក្រុមហ៊ុនម៉ៅការប្រមូលសំរាម ដើម្បីអោយប្រមូលសំរាមបានស្អាត មានសុវត្ថិភាព និងទាន់ពេលវេលាតាមគោលដៅដែលត្រូវប្រមូល និងរៀបចំកែលម្អឡើងវិញនូវទីលានចាក់សំរាម និងឡដុតសំរាម ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីជៀសវាងការសល់គរសំរាមនៅក្រៅឬក្បែរទីលាន ដែលបង្កនូវការបាត់បង់សោភ័ណភាព ជះក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះនិងដើម្បីធានាសមត្ថភាព សមិទ្ធផលក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង យើងត្រូវធានានិរន្តរភាពនៃការ គ្រប់គ្រង ដោយមានការចូលរួមពីក្រុមហ៊ុនប្រមូលសំរាម អាជ្ញាធរ និងប្រជាពលរដ្ឋទើបក្រុង ស្រុក របស់យើងមានភាពស្អាត និងបៃតង។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278773268_303542795287403_3698926940467515774_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278608819_303542921954057_6562499449582923926_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278958209_303542865287396_5623892440441134257_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278966505_303542981954051_8474121712237528586_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278615134_303543045287378_4013863457699510216_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279034773_303543125287370_3104416858034952915_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279257753_303543305287352_7365657716571426298_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279179102_303543658620650_402017591413885404_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279159475_303544258620590_8080969616635562334_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/278737937_303543218620694_2118976022220296274_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/04/279079476_303543871953962_8919583206495581128_n-1024x682.jpg)
1051054 Comments6 SharesLikeCommentShare